តាកែវ ៖ ឪពុកម្តាយពីរនាក់ ជាមេខ្លោងបញ្ជាឲ្យជះទឹកអាស៊ីត ត្រូវបាននគរបាលខេត្តតាកែវ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមដីការបស់តុលាការ។ ប៉ុន្តែនៅល្ងាចថ្ងៃដដែល ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការធានាអះអាងពីមេធាវីអមដោយដីការបស់សាលាឧទ្ធរណ៍មួយសន្លឹក។
កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅមានករណីជះទឹកអាស៊ីតមួយបានកើតឡើង នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនដៃដល់ ៤នាក់ ឪពុកម្តាយ និងកូន២នាក់ បណ្តាលឲ្យស្រី្តមានផ្ទៃពោះ២ខែម្នាក់ រងរបួសធ្ងន់ និងកូនស្រីអាយុ២ឆ្នាំ ម្នាក់ទៀតរងរបួសផងដែរ។ បន្ទាប់ពីកើតហេតុ ជនដៃដល់២នាក់បងប្អូន បានរត់គេចខ្លួន ហើយតុលាការ បានកោះហៅឪពុកម្តាយជាអ្នកបញ្ជាឲ្យកូនជាអ្នកជះទឹកអាស៊ីតចូលបំភ្លឺ។ ប៉ុន្តែក្រោយមកអ្នកទាំងពីរ ត្រូវបានលោកព្រះរាជអាជ្ញារង ទិន សុចិត្រា ដោះលែងឲ្យមានសេរីភាពឡើងវិញ។
លោក លុយ សុវណ្ណារ័ត្ន ប្តីស្ត្រីរងគ្រោះបាននិយាយកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ថា នគរបាលខេត្តតាកែវ បានចាប់ខ្លួនឪពុកម្តាយពីរនាក់នេះ។ ពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ។ លោក លុយ សុវណ្ណារ័ត្ន បន្តថា នៅល្ងាចថ្ងៃដដែល ពួកគេត្រូវបានដោះលែងវិញ។ លោកចាត់ទុកជាភាពអយុត្តិធម៌បំផុត ចំពោះការដោះលែងជនល្មើសនេះ។
ក្នុងរឿងដដែលនេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ធ្លាប់បាននិយាយថា លោកបានសម្រេចចោទប្រកាន់ជាផ្លូវការទៅលើជនល្មើស២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ករណីជះទឹកអាស៊ីត នៅផ្សារទន្លាប់ ខេត្តតាកែវ ដែលបណ្តាលឲ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងកូនស្រីអាយុ២ឆ្នាំ រងរបួសស្រាល។ ជនល្មើសទាំង២នាក់ បានរត់គេចខ្លួន ខណៈបច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ លោកស្រី អ៊ិន ម៉ានិត្យ ជាអ្នកចាត់ការបន្តតាមនីតិវិធី តាមរូបភាពជនត្រូវចោទនៅក្រៅឃុំ។
លោកបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ដេង លក្ខិណា ត្រូវបានចោទប្រកាន់១បទល្មើស តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីតខ្លាំង។ ចំណែកជនត្រូវចោទឈ្មោះ ដេង មាស ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស គឺតាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីតខ្លាំង និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក ស្ត្រីរងគ្រោះឈ្មោះ មួង ស្រីមុំ បានថ្លែងទាំងទឹកភ្នែកថា អ្នកស្រីមានការឈឺចាប់ដោយសារមុខរបួសខ្លាំងណាស់ ចង់តែឲ្យគ្រូពេទ្យចាក់ថ្នាំឲ្យស្លាប់តែម្តងទៅ។ ប៉ុន្តែដោយសារអាណិតកូនតូច ចេះតែទ្រាំរស់ទាំងឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ៕