Thursday, November 19, 2015

រាជធានី ភ្នំពេញៈ នៅ​ថ្ងៃទី ១៩​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៦​លើក យប់ ៨​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ១៥​នាក់​(​ស្រី ១​នាក់​) អ្នករបួសធ្ងន់ ១៤​នាក់​(​ស្រី ២​នាក់​), របួសស្រាល ៥​នាក់​(​ស្រី ២​នាក់​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ៩​គ្រឿង​, រថយន្ត​ធន់​ធំ ៥​គ្រឿង​, យាន​ផ្សេងៗ ១​លើក ។​
​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៥​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, បត់​គ្រោះថ្នាក់ ៣​លើក​, ស្រវឹង ៤​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០​នាក់​(​យប់ ១១​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ២,១០៥​គ្រឿង (​រថយន្ត​ធំ ១,២៨៤​គ្រឿង​) ស្មើ​និង​២,១០៥​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១៥៦​គ្រឿង ស្មើនឹង ១,១៥៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៩៤៩​គ្រឿង ស្មើនឹង ៩៤៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៤៧១​គ្រឿង ៕

គ្រោះថ្នាក់ ចរាចរណ៍​ប្រចាំថ្ងៃ ទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៥ បណ្តាលអោយ​ មនុស្ស​ស្លាប់​ចំនួន ១៥​នាក់ របួសធ្ងន់ ១៩​នាក់​

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com