យោងការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ថៃ ឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ (ពលរដ្ឋខ្មែទាំង១៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនគឺត្រូវបានឈ្មោះ សាំរួយ ឈុំធៀម ជនជាតិថៃ ខាងលើ ជួលឲ្យឡើងមកកាប់ឈើគ្រញូងលើភ្នំក្នងឧទ្យានជាតិខាងលើ ដោយឲ្យថ្លៃឈ្នួល១គីឡូ២០០ បាត តែពេលកាប់ឈើបានត្រូវជញ្ជូនម្នាក់១ដុំយកទៅលាក់ទុកក្នុងចំការអំពៅមួយកន្លែងក្បែរផ្ទះជន ជាតិថៃខាងលើទើបគេបើកលុយឱ្យ។
ពាក់ព័ន្ធនិងការឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ លោក ប៊ុន សុខវិបុល អគ្គកុង ស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពិតជាមានករណីចាប់ខ្លួនពលរដ្ឋ ខ្មែរពីសំណាក់សមត្ថកិច្ចថៃនោះមែន។បច្ចុប្បន្នពលរដ្ឋខ្មែរទាំង នោះនិងជាតិថៃជា មេខ្យល់រួមជា មួយវត្ថុតាមត្រូវបានតម្រួតថៃកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ចំពោះករណីនេះអគ្គកុងស៊ុលក៏បាននឹងកំពុងបើកការស្រាវជ្រាវផងដែរ ៕
ពលរដ្ឋខ្មែរ-ថៃ១៥នាក់ត្រូវថៃចាប់ខ្លួន ចោទពីបទឆ្លងដែនចូលកាប់ឈើខុសច្បាប់នៅក្នុងដីថៃ
Views:
Category:
ពត័មាន,
ពត័មានជាតិ