Thursday, November 19, 2015

ភ្នំពេញ​៖​ ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​សង្កាត់​ទឹកថ្លា​ ត្រូវ​បាន​កំលាំង​កា​រិ​យា​ក័យ​ជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ចុះ​ប្រមូល​និង​បង្ក្រាប​ ក្នុង​នោះ​ឃាត់ខ្លួន​ក្មេង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​23​នាក់​ ស្រី​1​នាក់​ យក​ទៅ​សាកសួរ​ ។​ ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​កាលពី​ម៉ោង​11​និង​30​នាទី​ថ្ងៃ​ទី​ 19​ ខែវិច្ឆិកា​ ឆ្នាំ​2015​ នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខាងលើ​ ដឹកនាំ​ដោយ​លោក​ ប៊​ន​ សំអាត​ ស្នងការ​រង​រាជធានី​ភ្នំពេញ​ លោក​សក់​ ច័ន្ទ​កញ្ញា​រិ​ទ្ធ​ អភិបាលរង​ខណ្ឌ​សែន​សុខ​ និង​ លោក​ម៉ក់​ ហុង​ អធិការ​ខណ្ឌ​ សែន​សុខ​ដោយ​មានការ​សំរបសំរួល​ពី​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជ​ អា​ជ្ញ​រង​នៃ​អយ្យការ​អម​សាលា​ រាជធានី​ភ្នំពេញ​។​ ​តាម​ប្រសា​សលោក​ ស្នងការ​រង​ បាន​មាន​ប្រសា​ស​ថា​ដោយ​មាន​បទបញ្ជារ​ពី​លោក​អគ្គ​ ស្នងការ​ រង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​មក​លោក​អោយ​ចុះ​សហ​ការណ៍​ និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែល​ជា​តំបន់​ស្មុគស្មាញ​ទើប​លោក​ដឹកនាំ​កំលាំង​ចុះ​មក​បង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម​ក្នុង​នោះ​ឃាត់ខ្លួន​ក្មេង​ដែក​តែងតែ​ដើរ​ចោលផ្ទះ​និង​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​បាន​២៣​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​។​
​គួរ​បញ្ជាក់​ថា​ ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ​នេះ​ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បង​តូច​បងធំ​ដែល​តែងតែ​មក​ជួបជុំ​គ្នា​ដើម្បី​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​ និង​ព្យាយាម​បង្ក្រាប​ជា​ច្រើន​លើ​ច្រើន​សា​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​ចេះ​អស់​ដែរ​ ហើយ​នេះ​ជា​លើក​ទី​3​ហើយ​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ សហការ​ជាមួយ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ជា​ទ្រុងទ្រាយ​ធំ​ ។​
ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ និង​ដកហូត​ទូ​ហ្គេ​ម​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៧​ផង​ ដាវ​សាំ​ម៉ូ​រៃ​ ២​ដើម​ និង​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​ ។​ ​បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿង​ញៀ​នួ​ម​ទាំង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រួម​ទាំង​វត្ថុ​តាង​ប្រើប្រាស់​មួយ​ចំនួន​ផង​ ៕​






បង្ក្រាប​ទីតាំង​ គ្រឿងញៀន​ ដ៏​ធំ​នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ឃាត់ខ្លួន​មនុស្ស​ប្រុស​ ស្រី​២៣​នាក់​

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com