Thursday, November 19, 2015

កណ្តាល ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​លំនៅដ្ឋាន​មួយ​ខ្នង ស្ថិតក្នុង​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១៨:៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បណ្តាលឲ្យ​ស្ត្រី​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​បង្គន់ ខណៈ​ដែល​ផ្ទះ​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ទៀត​រង​ការខូចខាត​។​
​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន បានឲ្យដឹងថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ដែល​ប្រើប្រាស់​នៅក្នុង​ផ្ទះ បូក​រួម​នៅ​ក្នុងផ្ទះ​មាន​ប្រេងសាំង​ចំនួន​២​ប៊ីដុង និង​ប្រេងម៉ាស៊ូត​១​ប៊ីដុង​ទៀត​នោះ ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ស្លាប់​បាត់បង់​ជីវិត និង​ខូចខាត​លំនៅដ្ឋាន​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស៊ី​ប្រូ និង​សម្ភារ​ប្រើប្រាស់​នៅក្នុង​ផ្ទះ​មួយ​ចំនួន​រួមមាន ទូទឹកកក​ចំនួន​១ ,​ម៉ាស៊ីនបោកខោអាវ​ចំនួន​១ ,​ម៉ាស៊ីនបូមទឹក​ចំនួន​១ ,​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន​១ និង​ទំនិញ​ចាប់ហ៊ួយ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​
លោក​អធិការ​បន្ត​ថា ស្ត្រី​រងគ្រោះ​ជា​ម្ចាស់ផ្ទះ​ស្លាប់​បាត់បង់​ជីវិត​នោះ​មានឈ្មោះ សាន់ ម៉ា​ទី​តោះ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​លក់ដូរ រីឯ​បុរស​ជា​ប្តី​ឈ្មោះ កូប រ៉ាវី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​មាន​រងរបួស​អ្វី​នោះ​ទេ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ចូលទៅ​ក្នុង​បន្ទប់ទឹក រីឯ​បុរស​ជា​ប្តី​កំពុងកើប​អាចម៍គោ​នៅ​ខាងក្រៅ​ផ្ទះ ខណៈនោះ​ស្រាប់តែ​ឮ​សម្លេង​ផ្ទុះ​ចេញ​ពី​ក្នុងផ្ទះ ព្រមទាំង​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​។ ឃើញ​ដូច្នេះ​បុរស​ជា​ប្តី និង​អ្នកជិតខាង​បាននាំគ្នា​ដួស​ទឹក​ពន្លត់ភ្លើង ដែល​កំពុង​ឆាបឆេះ​រហូត​ភ្លើង​រលត់​ជា​សន្ថា​ពរ គ្រា​ដែល​ផ្ទះ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​នោះ រីឯ​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​បន្ទប់ទឹក ៕

គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្នុងផ្ទះ​

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com