ក្នុងហេតុការណ៍នេះលោកវរសេនីយ៍ត្រី អន សាគន្ធ អធិការនគរបាលស្រុកបាភ្នំបានឲ្យដឹងថាៈនៅវេលាម៉ោង ១២ ថ្ងៃត្រង់ នៅចំនុចគុម្ភសង្កែ ខាងលិចផ្ទះចនរងគ្រោះចំងាយប្រហែល ៣០ ម៉ែត្រ ស្ថិតនៅក្នុងភូមិ ច្រកស្វាយ ឃុំ ស្តៅកោង ស្រុកបាភ្នំ ឈ្មោះឈ្មោះ អ៊ុត ឌៀន ភេទប្រុស អាយុ ២២ ឆ្នាំ បានហៅឈ្មោះ អ៊ុត ពក អាយុ ១៨ ឆ្នាំ ត្រូវ ជាប្អូនបង្កើត ដែលកំពុងច្រូតស្រូវ នៅក្បែរនោះ មកជួបខ្លួន នៅចំនុចគុម្ភសង្កែ ខាងលិចផ្ទះ ពេលជនរង គ្រោះមកដល់ ឈ្មោះ អ៊ុត ឌៀន ក៍បានធ្វើសកម្មភាពរំលោភសេពសន្ទវៈ លើនារីរងគ្រោះរហូតបានសំរេច ។ពេលនោះនារីរងគ្រោះបានប្រាប់ម្តាយ ម្តាយក៍បានមកប្តឹងលោកមេភូមិ និងប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ ស្តៅកោង សមត្ថកិច្ចនគរបាលបានទៅដល់កន្លែងកើតហេតុ ហើយធ្វើការ ឃាតខ្លួន ឈ្មោះ អ៊ុត ឌៀន នៅប៉ុស្តិ៍ឃុំ ស្តៅកោង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕
សមត្ថកិច្ចនគរបាលស្រុកបាភ្នំ ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ទវៈ ប្អូនបង្កើត
Views:
Category:
ពត័មាន,
ពត័មានជាតិ