Showing posts with label ចំនេះដឹង. Show all posts
Showing posts with label ចំនេះដឹង. Show all posts

Thursday, November 19, 2015

សរសៃអាទែមាននាទីយ៉ាងសំខាន់ក្នុងការនាំយកសារធាតុចញ្ចឹមពីចំណីរអាហរ និង​ អុកស៊ីសែនទៅកាន់បេះដូងនិងសរីរាង្គសំខាន់ៗជាច្រើនទៀតក្នុងរាងកាយ។ ក៏ប៉ុន្តែ ចំណីរអាហារដែលមានជាតិខ្លាញ់ជាតិពុល និង សារធាតុគីមីច្រើន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សរសៃឈាមដ៏សំខាន់មួយនេះ។ ដើម្បីរស់នៅប្រកបដោយសុខភាព លោកអ្នកគួររក្សាសរសៃមួយនេះឲ្យស្អាតជានិច្ចផងដែរ តាមរយៈការទទួលទានអាហារប្រកបដោយសុខភាពជាប្រចាំ។ ប្រសិនបើលោកអ្នកមិនបានយកចិត្តទុកដាក់ខ្លាំងលើរបបអាហារប្រចាំថ្ងៃនោះទេ យើងខ្ញុំសូមណែនាំលោកអ្នកនូវគ្រឿងផ្សំ ៤ យ៉ាងដែលងាយស្រួលរក តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការលាងសម្អាតសរសៃអាទែឲ្យមានសុខភាពល្អ។
គ្រឿងផ្សំ
  • ­­­­­­­­­­­ទឹក ៤ លីត្រ
  • ខ្ទឹមស​​ ៨ កំពឹស
  • ក្រូចឆ្មារ ៨ ផ្លែ
  • ខ្ញី ៥ ប្រវែងប្រហែល ៥ សង់ទីមែត្រ
របៀបធ្វើ
ចិតសម្បកខ្ញី និង ខ្ទឹមហើយដាក់វាក្នុងម៉ាស៊ីនកិន។  ក្រូចឆ្មារត្រូវលាងទឹកហើយស្អាត ហើយហាន់វា​ជាបន្ទះៗដាក់ក្នុងម៉ាស៊ីនកិន ហើយកិនគ្រឿងផ្សំនេះឲ្យម៉ត់។ បន្ទាប់មក ត្រូវយកគ្រឿងផ្សំដែលម៉ត់ ហើយនេះដាក់ចម្អិនជាមួយទឹក ៤ លីត្រឲ្យពុះ។ ពេលទឹកនេះត្រជាក់ត្រូវច្រោះយកកាកចេញ ហើយញាំទឹកនេះរៀងរាល់ថ្ងៃ ពេលនៅពោះទទេ ហើយយ៉ាងហោចណាស់ត្រូវញាំទឹកនេះឲ្យបានមុនពេលញាំអាំហារពេលព្រឹក ២ ម៉ោង៕

វិធីលាងសម្អាតសរសៃអាទែ ដោយប្រើគ្រឿងផ្សំសាមញ្ញ ៤ យ៉ាង

បន្ទាប់ពីរដូវរងារមក ស្បែកនៅលើជើង មានសភាពស្ងួត និងក្រិន ដែលវាបណ្តាល ឲ្យមានការឈឺចាប់ ពិបាកក្នុងការដើរ។ ជាធម្មតាវាកើត ឡើងនៅលើកែងជើង នៅចន្លោះម្រាមជើង ឬ នៅបាតជើងកន្លែង ដែលបាតជើងរងសម្ពាធ នៅពេលដើរ។
វិធីបំបាត់/ព្យាបាល៖
1. ចិតខ្ទឹមសឲ្យល្អិត និង​យកវាទៅត្រាំជាមួយផ្លែប៉ោមជួរ ហើយទុករយៈពេល 3-4 ម៉ោង។ យកខ្ទឹមសនោះទៅបៀក ឬប៉ាតជាមួយនិងបង់រុំ ឬស្រោមជើងរបស់អ្នក ដែលអ្នកអាចផ្អាប់ វាទុករយៈពេល មួយយប់។ អ្នកគួរធ្វើរបៀប នេះជារៀងរាល់យប់ ហើយមុនពេល ចូលគេង អ្នកត្រូវលាងសម្អាត ជើងជាមួយនឹងសាប៊ូ ឲ្យបានស្អាតឲ្យបានរយៈពី 20-30 នាទី​ (ដោយទឹកក្តៅជាមួយ ទឹកការ៉ុតប្រៃ មេម៉្សៅ ជាតិខនិជ ដែលបានឈូសឲ្យល្អិតៗ។ ក្រោយមកស្បែក ដែលក្រិននឹងចាប់ផ្ដើមជ្រុះចេញជាផ្ទាំងៗ។ អ្នកត្រូវប្រាកដថា អ្នកបានជម្រុសស្បែក ក្រិនទាំងនោះអស់ហើយ មុនពេលសម្រចចិត្តថា ឈប់អនុវត្តនូវវិធីសាស្រ្តនេះ។
2. ឈូសរំដេងឲ្យល្អិត ហើយយកវាទៅលាបលើស្បែក ដែលក្រិនដែលអ្នកបាន ត្រដូសជាមួយនឹងប្រេងហើយ រុំវាទុករយៈពេល ២ ម៉ោង ក្នុងពេលព្រឹក និងល្ងាច។ បិតវាជាប់ និងបង់រុំរបួស ឬស្រោមជើង។ អ្នកត្រូវយករំដេង ដែលបានឈូសឲ្យល្អិត នោះមកលាបលើស្បែក ដែលក្រិនទាំងនោះ ហើយគួរតែផ្លាស់ប្តូរ វារៀងរាល់យប់។ រយៈពេល​ ៣ទៅ ៤ថ្ងៃក្រោយមក ស្បែកក្រិនទាំងនោះនិងជ្រុះ។​ រឿងដែលសំខាន់អ្នក មិនត្រូវពាក់ស្បែកជើង ដែលតូចចង្អៀតពេក ធ្វើឲ្យជើងមាន ភាពឈឺចាប់នោះទេ។ ប្រើប្រាស់ទ្រនាប់កល់ ឬបិតនៅកន្លែងដែលក្រិន ដើម្បីសម្រួលក្នុងពេលដើរ។
3. លាយទឹកក្រូចឆ្មា ជាមួយនឹងកាកកាហ្វេ ហើយដាក់វាលើ បំនែកក្រូចឆ្មានោះ។​ យកវាទៅបិត និងបង់រុំរបួស ឬស្រោមជើង។ អ្នកត្រូវប្តូរវាជារៀងរាល់យប់។

របៀបបំបាត់ ស្បែកក្រិននៅលើជើង

ការគេងគឺវាពិតជា សំខាន់ខ្លាំងណាស់ សម្រាប់រាងកាយរបស់យើង ពីព្រោះវាអាចជួយ អោយយើងមាន ថាមពលក្នុងការប្រកប ការងារផ្សេងៗ ប៉ុន្តែការគេងដោយ មិនត្រឹមត្រូវវាអាច ធ្វើអោយយើងមាន គ្រោះថ្នាក់បានផងដែរ។ តាមបញ្ជាក់ បញ្ជារបស់គ្រូពេទ្យ បានអោយដឹងថា ការគេងចំហៀងខាងស្តាំ អាចផ្តល់គ្រោះថ្នាក់ ដល់រាងកាយរបស់យើងបាន ជាពិសេសគឺស្រ្តី ដែលកំពុងមានផ្ទៃពោះ។ គ្រោះថ្នាក់ទាំងនោះមាន៖
១.​ កាត់បន្ថយលំហូរនៃឈាមដែលរត់ទៅចញ្ចឹមនៅក្នុងស្បូន
២. អាចប៉ះពាល់ដល់ទងសុក
៣. ទារកទទួលសារធាតុចញ្ចឹមមិនគ្រប់គ្រាន់
៤. ប៉ះពាល់ថ្លើម
៥.​ អាចធ្វើអោយទារក ស្លាប់ក្នុងផ្ទៃបាន ខាងលើនេះ គឺជាផលប៉ះពាល់ ដល់ស្រ្តីដែលមានកូន។ សម្រាប់មនុស្ស ធម្មតាវិញវាអាចផ្តល់ ប៉ះពាល់ដូចជា៖
+ រលាកបេះដូង៖ ប្រសិនបើអ្នកកំពុង តែរងគ្រោះដោយ ជម្ងឺមួយនេះអ្នកអាច នឹងទទួលភាពធ្ងន់ធ្ងរ ជាងមុន ប្រសិនបើអ្នកគេង ចំហៀងខាងស្តាំ ។
+ ស្ពឺកដៃ៖ នៅពេល ដែលអ្នកគេងសង្គត់ លើដៃនៅពេលព្រឹកអ្នក នឹងមានអារម្មណ៏ស្ពឹកដៃ។ ហើយប្រសិនបើអ្នក តែងតែមានអារម្មណ៍ ស្ពឹកដៃនេះញឹកញាប់ពេកវាអាចនឹង ធ្វើអោយអ្នកឧស្សាហ៍ក្រោកនៅពេលយប់បាន។
+​ ជម្ងឺមហារីក៖ នៅពេល ដែលយើងមានការរលាក បេះដូងវាអាចអោយ យើងកើតជម្ងឺមហារីកបាន៕

គ្រោះថ្នាក់នៃការ គេងចំហៀងខាងស្តាំ ដែលយើងគ្រប់គ្នា គួរដឹង

សម្ពាធឈាមឡើងខ្ពស់គឺជាគ្រោះថ្នាក់សម្រាប់សុខភាព ព្រោះវាបានបណ្តាលឱ្យមានការខូចខាតនៃ សរសៃឈាមដែលនាំឱ្យមានការគាំងបេះដូង, ជំងឺខ្សោយបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺតម្រងនោម និង បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀត។
បើយោងតាមដំបូន្មានរបស់គ្រូពេទ្យជំនាញបានឲ្យដឹងថា ការព្យាបាលដើម្បីឲ្យសម្អាធចុះមកវិញគឺមានលក្ខណៈខុសគ្នាៗដោយផ្អែកទៅតាមអាយុនិង​កម្រិតសម្ពាធផ្សេងៗគ្នារបស់អ្នកជំងឺដូចខាងក្រោម   នេះ៖
  • អ្នកដែលមានអាយុ ២០ ឆ្នាំ ហើយមានកម្រិតសម្ពាធឈាមតិចជាង ១២០/៨០ mm Hg គួរតែពិនិត្យ ឈាមរៀងរាល់ ២ ឆ្នាំម្តង​។ ហើយអ្វីដែលពួកគេគួរធ្វើគឺ ហាត់ប្រាណឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និង ចៀងវៀងបញ្ហាស្ត្រេស។
  • ប្រសិនបើសម្ពាធឈាមមានកម្រិត ១៤០/៩០ mm Hg ឬ ក៏ខ្ពស់ជាងនេះ អ្នកជំងឺគួរតែបង្កើតទម្លាប់ដើរឲ្យបានលឿនជាងមុនក្នុងការរស់នៅប្រចាំថ្ងៃ ហើយលោកអ្នកគួរស្វែងរកគ្រូពេទ្យដើម្បីស្វែងដំណោះស្រាយល្អៗបន្ថែមទៀត។
  • ប្រសិនបើសម្ពាធឈាមមានកម្រិត ១៨០/១១០ mm Hg ឬ ខ្ពស់ជាងនេះ លោកអ្នកគួរពិនិត្យឈាមឲ្យបានញឹកញាប់ជាទីបំផុត។ ហើយត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ ដើម្បីរក្សាកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតស្តង់ដារសុខភាព៕

វិធីបញ្ចុះសម្ពាធឈាម ដោយផ្អែកទៅលើកម្រិតសម្ពាធឈាមជាក់ស្តែង

រាងកាយ ឡើងលឿង ជាប្រភេទជម្ងឺម៉្យាង ដែលធ្វើឲ្យមានសភាពលឿង ឬប្រែពណ៌ទៅជាលឿង លើស្បែក ឬលើផ្នែកពណ៌សនៃភ្នែក។ វាមិនមែនជាជម្ងឺទេ។ វាជារោគសញ្ញា បង្កឲ្យកម្រិតនៃ bilirumbin ដែលជាសារជាតិពណ៌ទឹកក្រូច-លឿងក្នុងថ្លើម ដែលអាចធ្វើឲ្យ ខូចនូវកោសិកាឈាមក្រហម ក្នុងសសៃឈាមឡើងខ្ពស់។
មានប្រភេទជម្ងឹជាច្រើន ដែលអាចបង្កឲ្យមាន រោគលឿង រួមដូចជា ការរលាកថ្លើម ការស្ទះទង់ប្រមាត់ ការខ្វះឈាម ដែលបង្កដោយ ការខូចនូវកោសិកា ឈាមក្រហម។ ភាគច្រើនរោគលឿ ងនេះកើតឡើងចំពោះ កូនក្មេងតូចៗ ជាពិសេសគឺទារក ដែលទើបនិងកើត។ វាចាំបាច់ណាស់ សម្រាប់អ្នកវិភាគរោគ ក្នុងការកំណត់រោគសញ្ញានៃ រោគលឿងសម្រាប់ផ្តល់ ការព្យាបាលដល់អ្នកជម្ងឺ។ ហើយឥលូវនេះអ្នក អាចធ្វើការព្យាបាល រោគលឿងនេះបាននៅតាមផ្ទះ។ ខាងក្រោមនេះជា របៀបក្នុងការព្យាបាល៖
1. ផឹកទឹកប៉េងប៉ោះ ស្រស់ជារៀងរាល់ថ្ងៃ៖ សារធាតុ Lycopene មានក្នុងទឹកប៉េងប៉ោះ គឺជាសារធាតុ ដែលប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយ បញ្ហាខូចថ្លើម។ ត្រូវបន្ថែមអំបិល និងម្រេចទៅក្នុងទឹកប៉េងប៉ោះស្រស់នោះបន្តិច រូចផឹកឲ្យវាឲ្យបានរាល់ព្រឹក។
2. បរិភោគទឹកស្លឹក មើមស្ពៃក្រហម៖ យកប្រដាប់គាបយកទឹក គាបយកទឹកស្រស់ ចេញពីមើមស្ពៃក្រហម។ ផឹកទឹកនោះក្នុងរយៈពេល ១០ថ្ងៃឡើងទៅ វានិងមានប្រសិទ្វភាពខ្ពស់ក្នុងការព្យាបាលរោគលឿង។
3. បរិភោគផ្លែអាម៉ុងរាល់ថ្ងៃ៖ ត្រូវយកផ្លែអាម៉ុង ៧ ទៅ ៨ ចំណិតទៅត្រាំក្នុងទឹកសិន ហើយបកសំបកវាចេញ។ អ្នកគួរអនុវត្តវិធីនេះរាល់ថ្ងៃ រហូតដល់បាត់រោគ លឿងនោះ។
4. ផឹកទឹកអំពៅ ជាមួយក្រូចឆ្មារ៖ ទឹកអំពៅ អាចជួយក្នុងការព្យាបាល រោគលឿង ហើយងាយស្រួល រកទិញនៅតាមផ្សារ។ ប៉ុន្តែអ្នកគួរតែប្រាកដថា ទឹកអំពៅនោះជាទឹក ដែលស្រស់ៗ។ ដើម្បីបំបាត់រោគលឿងនោះ ត្រូវបន្ថែមក្រូចឆ្មារ ទៅក្នុងទឺកអំពៅស្រស់នោះ ហើយផឹកវាឲ្យបាន១ ទៅ២ដងក្នុង១ថ្ងៃ។
5. ផឹកទឺកក្រូចឆ្មារជាប្រចាំ៖ វាជាវិធីសាស្រ្តដ៏សាមញ្ញបំផុតដែ លអាចបំបាត់រោគ លឿងតាមធម្មជាតិ ដោយគ្រាន់តែបរិភោគ ទឹកក្រូចឆ្មារជាប្រចាំ។ វាជាភេសជ្ជៈម៉្យាង ដែលមានផ្ទុកទៅដោយជាតិ វិតាមីន C ហើយនិងធាតុអុកស៊ីតកម្ម ដែលអាចជួយការពារ ការបំផ្លាញនៃកោសិកា។​ សារធាតុចញ្ចឹមទាំង នោះធ្វើឲ្យប្រព័ន្វភាពស៊ាំមានកម្លាំងខ្លាំង ជួយអ្នកប្រឆាំងនិងរោគលឿង។
6. ផឹកទឹកតែ Chamomile៖ តែ​ Chamomile ជារូបមន្ត ដែលពេញនិយមធ្វើតាមផ្ទះ សម្រាប់ ការគេងមិនលក់ និងភាពតានតឹង។ ចូរទទួលទានវា ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ឲ្យបាន៣ ទៅ៤ ថ្ងៃ រហូតដល់រោគ លឿងនោះបាត់អស់។ វាជាគំនិតដ៏ល្អក្នុង ការផឹកទឹកតែ Chamomile ឲ្យបានជាប់ទោះបីជារោគលឿងនោះបាត់ក៏ដោយ។
7. ផឹកទឹកដែលលាយជាមួយម៉្សៅ Turmeric៖ ម៉្សៅ Turmeric ជាធាតុដែលផ្សំ ជាមួយធាតុប្រឆាំង នឹងការរលាក និង ធាតុអុកស៊ីតកម្ម អាចជួយដល់ជម្ងឺថ្លើម និងរោគលឿង។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវយក ម៉្សៅ Turmeric ¼ ស្លាបព្រាកាហ្វទៅក្នុងកែវទឹកក្តៅ។ កូរវាឲ្យសព្វ រួចផឹកវា ២ដងក្នុង ១ ថ្ងៃ។
8. ផឹកតែស្លឹកល្ហុង៖ ស្លឹកល្ហុង អាចទប់ស្កាត់ការរលាក។ ប្រើប្រាស់ប្រដាប់កិន ដើម្បីកិនស្លឹកល្ហុងស្រស់ ហើយដាក់វាចូលក្នុងម៉្សៅ។ អ្នកអាចបន្ថែមទឹក ឃ្មុំខ្លះចូលទៅក្នុងវា មុនពេលទទួលទាន ដើម្បីឲ្យវាមានរសជាតិល្អ ងាយស្រួលញ៉ាំ។

របៀបបំបាត់អាការៈ រាងកាយឡើងលឿង

ចេកគឺជាផ្លែឈឺមួយប្រភេទដែលអាចផ្តល់ថាមពល, សារធាតុប៉ូតាស្យូម និង វិតាមីនជាច្រើនទៀតដែលល្អសម្រាប់សុខភាពអ្នកដែលញាំវា។ ការសិក្សាមួយបានរកឃើញថា ប្រើសិនបើលោកអ្នកញាំ ចេក ៣ ផ្លែក្នុងមួយថ្ងៃនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតដូចជា៖
  1. ចេកសម្បួរដោយជាតិប៉ូតាស្យូមដែលអាចជួយរក្សាកម្រិតសម្ពាធឈាម ធ្វើឲ្យបេះដូងមានសុខភាពល្អ ការពារការកកឈាម និង ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
  2. ការសិក្សាមួយបានរកឃើញថា លោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីលោកអ្នកញាំចេករួច។ ដូចនេះ ការញាំចេកជាប្រចាំអាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងល្អ។
  3. ចេកសម្បូរដោយវិតាមីនB6 ដែលល្អសម្រាប់ស្ត្រីដែលមានរដូវ។ លើក្រោមសម្រាប់ស្រ្តីដែលមានបញ្ហាពេលមានរដូវ មិនចាំបាច់ញាំថ្នាំទេ ញាំតែចេកទៅបានហើយ។
  4. ញាំចេក ៣ ផ្លែ អាចផ្តល់ថាមពលសម្រាប់ការហាត់ប្រាណបាន ៩០ នាទី។ ចេកជាផ្លែឈឺដ៏ល្អ សម្រាប់ញាំមុនពេលហាត់ប្រាណ។
  5. ចេកមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិជាច្រើន ហើយបើលោកអ្នកញាំត្រឹមចេក ១ ផ្លែ ក្នុងមួយថ្ងៃ វានឹងជួយបន្ថយអាការក្រាហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព។
  6. ចេកសម្បូរដោយសារជាតិដែក ដែលអាចជួយប្រយុទ្ធប្រឆាំងនិងជំងឺស្លេកស្លាំង ឬ ជំងឺខ្វះឈាមបាន។
  7. ចេកសម្បួរដោយជាតិសរសៃដែលល្អសម្រាប់ពោះវៀន និង អ្នកមានបញ្ហាទល់លាមក៕

តើនឹងមានអ្វីកើតឡើង បើលោកអ្នកញាំចេក ៣ ផ្លែក្នុងមួយថ្ងៃ?

ប្រព័ន្ធប្រឆាំងនឹងជម្ងឺ ដែលមាននៅក្នុងរាងកាយ របស់យើងមានតួនាទី យ៉ាងសំខាន់ក្នុងការ កម្ចាត់មេរោគមួយ ចំនួនកុំអោយ កើតមាននៅ លើរាងកាយ របស់យើងប៉ុន្តែវាពេលខ្លះក៏ អាចធ្វើអោយយើង កើតមានជម្ងឺផងដែរ។ ជម្ងឺទាំងនោះរួមមានការរលាកសន្លាក ជម្ងឺរបកស្បែក និង ជម្ងឺពោះវៀន។ ប៉ុន្តែសូមអ្នកកុំបារម្ភ អ្វីអ្នកអាចធ្វើព្យាបាលរោគ ទាំងនេះបានដោយ ប្រើប្រាស់វិធីដូចខាងក្រោម៖​
១.​ បរិភោគខ្លាញ់ត្រី៖ នៅក្នុងខ្លាញ់ត្រីវា សំបូរទៅដោយសារធាតុ Omega 3 ដែលអាចជួយកាត់ បន្ថយការរលាកបាន។ ត្រី ដែលអ្នកគួរបរិភោគ នោះមានដូចជាត្រី Salmon Tuna និង Sardine ។
២. ញ៉ាំអាហារសំបូរជាតិវីតាមីន C៖ ជាតិវីតាមីន C នេះអាចជួយកាត់បន្ថយ ការកើតឡើងនៃជម្ងឺ ដែលបង្កដោយប្រព័ន្ធប្រឆាំងនឹងជម្ងឺ ដែលមាននៅក្នុងរាងកាយ។ ជាតិវីតាមីន C នេះមាននៅក្នុងបន្លែ និងផ្លែឈើដូចជាត្របែក ល្ហុង ប៉េងប៉ោះ និងបន្លែដែលមានស្លឹកបៃតងចាស់។
៣. ញ៉ាំអាហារសំបូរជាតិវីតាមីន D៖ ជាតិវីតាមីន D អាចជួយអោយយើង ជៀសផុតពីជម្ងឺ រលាកស្បែកនានា។ អាហារដែលមាន ផ្ទុកវីតាមីន D មានដូចជា​ ផ្សិត ត្រី ស៊ុត សាច់ជ្រូក ផលិតផលចម្រាញ់ ចេញពីទឹកដោះគោ និងទឹកសណ្តែក។
៤. ជៀសវៀងញ៉ាំអាហារដែលធ្វើអោយអ្នកមានប្រត្តិកម្ម៖ ប្រសិនបើអ្នកកើតជម្ងឺដែល បណ្តាលមកពីប្រព័ន្ធប្រឆាំង ជម្ងឺនៅក្នុងរាងកាយ អ្នកត្រូវជៀសវៀងញ៉ាំអាហារ ដែលធ្វើអោយអ្នកមានប្រត្តិកម្ម។ អ្នកអាចកំនត់សម្គាល់ បានថា ប្រសិនបើអ្នកមានប្រត្តិកម្ម ជាមួយអាហារអ្នក តែងតែមានអារម្មណ៍ មិនស្រួលក្នុងរាងកាយ ដូចជាឈឺពោះរាគរូស ទល់លាមក តែងតែភើរ ហើយនិងរោគសញ្ញាផ្សេងៗទៀត។
៥. គេងអោយបានគ្រប់គ្រាន់៖ ការគេងអោយគ្រប់ គ្រាន់អាចជួយអោយ យើងឆាប់ជាពីជម្ងឺនានា បានមិនថាជម្ងឺ ដែលបណ្តាលមកពីប្រព័ន្ធប្រឆាំងជម្ងឺនៅក្នុងរាងកាយ៕

ប្រព័ន្ធប្រឆាំងជម្ងឺក្នុងរាងកាយ ក៏អាចបង្កអោយកើតមានជម្ងឺបានដែរ និងវិធីការពារ

ជាទូទៅរាងកាយ របស់មនុស្សយើង បន្តលូតលាស់ទាល់ តែយើងមានអាយុ១៨ឆ្នាំ ដូចនេះហើយយុវវ័យ ឬអ្នក ដែលមានអាយុក្មេងជាងនេះ គួរតែធ្វើការហាត់ប្រាណឲ្យបានច្រើន ដើម្បីធ្វើឲ្យរាងកាយ និងសាច់ដុំរីកលូតលាស់បានល្អ។ ខាងក្រោមនេះជា វិធីហាត់ប្រាណមួយចំនួន ដែលអាចជួយពន្លូត កម្ពស់របស់អ្នកបាន៖
1. លោតខ្សែអន្ទាក់៖ ធ្វើដូចនេះឲ្យបានញឹកញាប់ លោកអ្នកនឹងមើលឃើញលទ្ធផល។
2. ធ្វើចលនាត្រគាក៖ គេងបញ្ឈរជង្គង់ ហើយយកបាតដៃរុញចង្កេះឡើងលើរយៈពេល​ ២០ ទៅ ៣០ វិនាទី។ ធ្វើដូចនេះឲ្យបានច្រើនដង។
3. ហែកទឹក៖ យ៉ាងហោចណាស់ត្រូវហែលឲ្យបាន ២ ម៉ោងជារៀងរាល់ថ្ងៃ។
4. ងើយ.ក ឡើងលើ៖ គេងថ្កាប់ ដោយយកដៃទាំងពីរទ្រខ្លួនរបស់អ្នក ហើយព្យាយាមងើយ ចង្កាឡើងលើ ដោយរក្សាចង្កេះឲ្យមានរាងកោង។

 5. ព្យួរខ្លួនឡើងលើ៖ យកដៃរទាំងពីរចាប់កាន់ របាអ្វីមួយឲ្យណែន ហើយប្រឹងទាញខ្លួនឯងឡើងលើ ពេលទាញខ្លួនឡើង លើជើងទាំងពីរ ត្រូវអង្កុញឡើងផង។ ធ្វើដូចនេះ ៣ ឬ ៤ ដងក្នុងមួយ សប្តាហ៏។
6. ឈរហើយឱនចុះក្រោមឲ្យដៃប៉ះនឹងម្រាមជើង៖ ពេលដៃរបស់អ្នកបានប៉ះចុងជើងហើយ ត្រូវរក្សាចលនានេះ ៣វិនាទី។ ធ្វើដូចនេះឲ្យបានញឹកញាប់៕

វិធីហាត់ប្រាណទាំង ៦ យ៉ាង ដើម្បីពន្លូតកម្ពស់

អំឡុងពេលមានផ្ទៃពោះ គឺជាពេលដែលស្ត្រីត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពជាទីបំផុត ដើម្បីរក្សាឲ្យបាននូវសុវត្តិភាពទាំងម្តាយនិងកូនដែលនៅក្នុងផ្ទៃ។ ខាងក្រោនេះ ជារបៀបនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកម្តាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ៖
  • ­­­­­គេងផ្អៀងមកមួយចំហៀង( បើផ្អៀងមកខាងឆ្វេងកាន់តែល្អ) ដាក់ជើងនឹងជង្គង់ឲ្យបត់បន្តិច( ដូចក្នុងរូប) ហើយដាក់ខ្នើយមួយនៅចន្លោះជើងទាំងពីរ។ ការគេងរបៀបនេះនឹងធ្វើឲ្យមានលំហូរឈាមយ៉ាងល្អទៅកាន់សុក។
  • កុំគេងផ្ងារ ព្រោះទម្ងន់ខ្លួនរបស់ទារកនិងស្ថិតនៅលើពោះរៀន និង សរសៃឈាមសំខាន់ៗរបស់អ្នក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ផ្លូវដង្ហើម ឈឺខ្នង និង សម្ពាធឈាមធ្លាក់ទាប។
  • ហើយដើម្បីគេងឲ្យបានលក់ស្កប់ស្កល់ ស្ត្រីមានផ្ទៃពោះទាំងអស់មិនត្រូវញាំទឹកអ្វីនោះទេ  ក្នុងរយៈ ពេល ២ ម៉ោងមុនពេលចូលគេង។ ហើយភេសជ្ជៈដែលត្រូវចៀសវៀងឲ្យខានតែបាននោះ គឺប្រភេទភេសជ្ជៈដែលផ្ទុកនូវជាតិកាហ្វេអ៊ីន៕

ដំណេកដ៏ល្អំផុតសម្រាប់អ្នកម្តាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ

យើងតែងតែយល់ ការទទួលទានស៊ុត គឺអាចជួយអោយ រាងកាយរបស់យើង មានភាពរឹងមាំជាងមុន។ អ្នកយល់ឃើញ បែបនេះគឺមិនខុសតែ ពីព្រោះផ្នែកពណ៌លឿងនៃស៊ុត គឺសំបូរទៅដោយ សារធាតុចញ្ចឹមដល់រាងកាយ របស់យើង ប៉ុន្តែស៊ុតខ្លះវិញវា ក៏មិនល្អដល់សុខភាព នឹងរាងកាយរបស់យើងទេ។
តើយើងធ្វើដូចម្តេច ដើម្បីដឹងថាយើងគួរញ៉ាំ ស៊ុតបែបណា ដែលអាចអោយសុខភាព របស់យើងល្អ ហើយស៊ុតនោះកើត ពីមាន់ល្អ រឺមាន់ឈឺ? យើងត្រូវដឹងថា ដើម្បីទទួលបានស៊ុត ដែលសំបូរទៅដោយ សារធាតុចញ្ចឹម ហើយវាអោយផ្តល់អោយ យើងមានសុខភាពល្អបាន គឺមាន់ដែលផលិតស៊ុត នោះត្រូវមានសុខភាព ល្អផងដែរ។
តាមការសិក្សាបាន បង្ហាញអោយបាន ឃើញថា ស៊ុតដែលមានសុខភាព ល្អគឺត្រូវមើលលើ៖
– ពណ៌នៃផ្នែកពណ៌លឿងនៃស៊ុត៖ ពណ៌នៃផ្នែកពណ៌លឿងនោះគួរតែមានពណ៌ទឹកក្រូចចាស់
– កម្រាស់នៃផ្នែកពណ៌លឿងនៃស៊ុត៖ ជាធម្មតាស៊ុត ដែលមានសារធាតុចញ្ចឹម ច្រើនហើយអាច ផ្តល់អោយអ្នកទទួល ទានមានសុខភាពល្អ គឺតែងតែមានភាព ក្រាស់ជាស៊ុតធម្មតា ហើយវាមានរាងមូលក្រឡង់
– សំបករបស់ស៊ុតក្រាស់ និងរឹងមាំ៖ ស៊ុតដែលល្អ គឺតែងតែមានសំបកក្រាស់ ហើយវាមិនងាយនឹងបែក។
ចំនុចខាងក្រោមនេះហើយ គឺជាវិធីក្នុងការមើលស៊ុត ដែលមានគុណភាពល្អ ហើយនៅពេល ដែលយើងញ៉ាំ ទៅវាអាចផ្តល់ អោយយើងមានសុខភាពល្អ៕

របៀបមើលស៊ុតណាល្អចំពោះសុខភាព

 
Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com