Thursday, November 19, 2015

សម្ពាធឈាមឡើងខ្ពស់គឺជាគ្រោះថ្នាក់សម្រាប់សុខភាព ព្រោះវាបានបណ្តាលឱ្យមានការខូចខាតនៃ សរសៃឈាមដែលនាំឱ្យមានការគាំងបេះដូង, ជំងឺខ្សោយបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺតម្រងនោម និង បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀត។
បើយោងតាមដំបូន្មានរបស់គ្រូពេទ្យជំនាញបានឲ្យដឹងថា ការព្យាបាលដើម្បីឲ្យសម្អាធចុះមកវិញគឺមានលក្ខណៈខុសគ្នាៗដោយផ្អែកទៅតាមអាយុនិង​កម្រិតសម្ពាធផ្សេងៗគ្នារបស់អ្នកជំងឺដូចខាងក្រោម   នេះ៖
  • អ្នកដែលមានអាយុ ២០ ឆ្នាំ ហើយមានកម្រិតសម្ពាធឈាមតិចជាង ១២០/៨០ mm Hg គួរតែពិនិត្យ ឈាមរៀងរាល់ ២ ឆ្នាំម្តង​។ ហើយអ្វីដែលពួកគេគួរធ្វើគឺ ហាត់ប្រាណឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និង ចៀងវៀងបញ្ហាស្ត្រេស។
  • ប្រសិនបើសម្ពាធឈាមមានកម្រិត ១៤០/៩០ mm Hg ឬ ក៏ខ្ពស់ជាងនេះ អ្នកជំងឺគួរតែបង្កើតទម្លាប់ដើរឲ្យបានលឿនជាងមុនក្នុងការរស់នៅប្រចាំថ្ងៃ ហើយលោកអ្នកគួរស្វែងរកគ្រូពេទ្យដើម្បីស្វែងដំណោះស្រាយល្អៗបន្ថែមទៀត។
  • ប្រសិនបើសម្ពាធឈាមមានកម្រិត ១៨០/១១០ mm Hg ឬ ខ្ពស់ជាងនេះ លោកអ្នកគួរពិនិត្យឈាមឲ្យបានញឹកញាប់ជាទីបំផុត។ ហើយត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ ដើម្បីរក្សាកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតស្តង់ដារសុខភាព៕

វិធីបញ្ចុះសម្ពាធឈាម ដោយផ្អែកទៅលើកម្រិតសម្ពាធឈាមជាក់ស្តែង

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com