មានប្រភេទជម្ងឹជាច្រើន ដែលអាចបង្កឲ្យមាន រោគលឿង រួមដូចជា ការរលាកថ្លើម ការស្ទះទង់ប្រមាត់ ការខ្វះឈាម ដែលបង្កដោយ ការខូចនូវកោសិកា ឈាមក្រហម។ ភាគច្រើនរោគលឿ ងនេះកើតឡើងចំពោះ កូនក្មេងតូចៗ ជាពិសេសគឺទារក ដែលទើបនិងកើត។ វាចាំបាច់ណាស់ សម្រាប់អ្នកវិភាគរោគ ក្នុងការកំណត់រោគសញ្ញានៃ រោគលឿងសម្រាប់ផ្តល់ ការព្យាបាលដល់អ្នកជម្ងឺ។ ហើយឥលូវនេះអ្នក អាចធ្វើការព្យាបាល រោគលឿងនេះបាននៅតាមផ្ទះ។ ខាងក្រោមនេះជា របៀបក្នុងការព្យាបាល៖
1. ផឹកទឹកប៉េងប៉ោះ ស្រស់ជារៀងរាល់ថ្ងៃ៖ សារធាតុ Lycopene មានក្នុងទឹកប៉េងប៉ោះ គឺជាសារធាតុ ដែលប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយ បញ្ហាខូចថ្លើម។ ត្រូវបន្ថែមអំបិល និងម្រេចទៅក្នុងទឹកប៉េងប៉ោះស្រស់នោះបន្តិច រូចផឹកឲ្យវាឲ្យបានរាល់ព្រឹក។
2. បរិភោគទឹកស្លឹក មើមស្ពៃក្រហម៖ យកប្រដាប់គាបយកទឹក គាបយកទឹកស្រស់ ចេញពីមើមស្ពៃក្រហម។ ផឹកទឹកនោះក្នុងរយៈពេល ១០ថ្ងៃឡើងទៅ វានិងមានប្រសិទ្វភាពខ្ពស់ក្នុងការព្យាបាលរោគលឿង។
3. បរិភោគផ្លែអាម៉ុងរាល់ថ្ងៃ៖ ត្រូវយកផ្លែអាម៉ុង ៧ ទៅ ៨ ចំណិតទៅត្រាំក្នុងទឹកសិន ហើយបកសំបកវាចេញ។ អ្នកគួរអនុវត្តវិធីនេះរាល់ថ្ងៃ រហូតដល់បាត់រោគ លឿងនោះ។
4. ផឹកទឹកអំពៅ ជាមួយក្រូចឆ្មារ៖ ទឹកអំពៅ អាចជួយក្នុងការព្យាបាល រោគលឿង ហើយងាយស្រួល រកទិញនៅតាមផ្សារ។ ប៉ុន្តែអ្នកគួរតែប្រាកដថា ទឹកអំពៅនោះជាទឹក ដែលស្រស់ៗ។ ដើម្បីបំបាត់រោគលឿងនោះ ត្រូវបន្ថែមក្រូចឆ្មារ ទៅក្នុងទឺកអំពៅស្រស់នោះ ហើយផឹកវាឲ្យបាន១ ទៅ២ដងក្នុង១ថ្ងៃ។
5. ផឹកទឺកក្រូចឆ្មារជាប្រចាំ៖ វាជាវិធីសាស្រ្តដ៏សាមញ្ញបំផុតដែ លអាចបំបាត់រោគ លឿងតាមធម្មជាតិ ដោយគ្រាន់តែបរិភោគ ទឹកក្រូចឆ្មារជាប្រចាំ។ វាជាភេសជ្ជៈម៉្យាង ដែលមានផ្ទុកទៅដោយជាតិ វិតាមីន C ហើយនិងធាតុអុកស៊ីតកម្ម ដែលអាចជួយការពារ ការបំផ្លាញនៃកោសិកា។ សារធាតុចញ្ចឹមទាំង នោះធ្វើឲ្យប្រព័ន្វភាពស៊ាំមានកម្លាំងខ្លាំង ជួយអ្នកប្រឆាំងនិងរោគលឿង។
6. ផឹកទឹកតែ Chamomile៖ តែ Chamomile ជារូបមន្ត ដែលពេញនិយមធ្វើតាមផ្ទះ សម្រាប់ ការគេងមិនលក់ និងភាពតានតឹង។ ចូរទទួលទានវា ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ឲ្យបាន៣ ទៅ៤ ថ្ងៃ រហូតដល់រោគ លឿងនោះបាត់អស់។ វាជាគំនិតដ៏ល្អក្នុង ការផឹកទឹកតែ Chamomile ឲ្យបានជាប់ទោះបីជារោគលឿងនោះបាត់ក៏ដោយ។
7. ផឹកទឹកដែលលាយជាមួយម៉្សៅ Turmeric៖ ម៉្សៅ Turmeric ជាធាតុដែលផ្សំ ជាមួយធាតុប្រឆាំង នឹងការរលាក និង ធាតុអុកស៊ីតកម្ម អាចជួយដល់ជម្ងឺថ្លើម និងរោគលឿង។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវយក ម៉្សៅ Turmeric ¼ ស្លាបព្រាកាហ្វទៅក្នុងកែវទឹកក្តៅ។ កូរវាឲ្យសព្វ រួចផឹកវា ២ដងក្នុង ១ ថ្ងៃ។
8. ផឹកតែស្លឹកល្ហុង៖ ស្លឹកល្ហុង អាចទប់ស្កាត់ការរលាក។ ប្រើប្រាស់ប្រដាប់កិន ដើម្បីកិនស្លឹកល្ហុងស្រស់ ហើយដាក់វាចូលក្នុងម៉្សៅ។ អ្នកអាចបន្ថែមទឹក ឃ្មុំខ្លះចូលទៅក្នុងវា មុនពេលទទួលទាន ដើម្បីឲ្យវាមានរសជាតិល្អ ងាយស្រួលញ៉ាំ។
របៀបបំបាត់អាការៈ រាងកាយឡើងលឿង
Views:
Category:
ចំនេះដឹង