តើយើងធ្វើដូចម្តេច ដើម្បីដឹងថាយើងគួរញ៉ាំ ស៊ុតបែបណា ដែលអាចអោយសុខភាព របស់យើងល្អ ហើយស៊ុតនោះកើត ពីមាន់ល្អ រឺមាន់ឈឺ? យើងត្រូវដឹងថា ដើម្បីទទួលបានស៊ុត ដែលសំបូរទៅដោយ សារធាតុចញ្ចឹម ហើយវាអោយផ្តល់អោយ យើងមានសុខភាពល្អបាន គឺមាន់ដែលផលិតស៊ុត នោះត្រូវមានសុខភាព ល្អផងដែរ។
តាមការសិក្សាបាន បង្ហាញអោយបាន ឃើញថា ស៊ុតដែលមានសុខភាព ល្អគឺត្រូវមើលលើ៖
– ពណ៌នៃផ្នែកពណ៌លឿងនៃស៊ុត៖ ពណ៌នៃផ្នែកពណ៌លឿងនោះគួរតែមានពណ៌ទឹកក្រូចចាស់
– កម្រាស់នៃផ្នែកពណ៌លឿងនៃស៊ុត៖ ជាធម្មតាស៊ុត ដែលមានសារធាតុចញ្ចឹម ច្រើនហើយអាច ផ្តល់អោយអ្នកទទួល ទានមានសុខភាពល្អ គឺតែងតែមានភាព ក្រាស់ជាស៊ុតធម្មតា ហើយវាមានរាងមូលក្រឡង់
– សំបករបស់ស៊ុតក្រាស់ និងរឹងមាំ៖ ស៊ុតដែលល្អ គឺតែងតែមានសំបកក្រាស់ ហើយវាមិនងាយនឹងបែក។
ចំនុចខាងក្រោមនេះហើយ គឺជាវិធីក្នុងការមើលស៊ុត ដែលមានគុណភាពល្អ ហើយនៅពេល ដែលយើងញ៉ាំ ទៅវាអាចផ្តល់ អោយយើងមានសុខភាពល្អ៕
របៀបមើលស៊ុតណាល្អចំពោះសុខភាព
Views:
Category:
ចំនេះដឹង