Showing posts with label ពត័មានអន្តជាតិ. Show all posts
Showing posts with label ពត័មានអន្តជាតិ. Show all posts

Thursday, November 19, 2015

ប្រធានាធិបតី Vladimir Putin បាន​អះអាងថា នឹង​កំទេច​ក្រុម​ទាំងឡាយណា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី ក្នុងប្រទេស​អេ​ហ្ស៊ី​ប និង​វាយប្រហារ​តាម​ដែនអាកាស​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី ក្រោយពី​ទីក្រុង Kremlin បាន​សន្មត​ថា​គ្រាប់បែក​បាន​បំផ្លាញ​យន្តហោះ​ដឹក​អ្នកដំណើរ​កាលពី​ខែ​មុន សម្លាប់​មនុស្ស​អស់​២២៤​នាក់ ។
Putin បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​នៅ​ភាគ​ខាងកើត​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ឲ្យ​សម្របសម្រួល​សកម្មភាព​របស់ខ្លួន​លើ​ដែនសមុទ្រ និង​នៅក្នុង​ដែនអាកាស​ជាមួយ​កងទ័ពជើងទឹក​បារាំង ក្រោយពី​ទីក្រុង Kremlin ប្រើ​យន្តហោះ​រយៈ​ចង្ងាយ​ឆ្ងាយ​ទម្លាក់​គ្រាប់បែក និង​បាញ់​កាំជ្រួច​ក្នុងប្រទេស​ស៊ី​រី ហើយ​បានប្រកាសថា រុស្ស៊ី​នឹង​ពង្រីក​ការវាយប្រហារ​របស់ខ្លួន​ដោយ​ប្រើ​យន្តហោះ​ចំនួន​៣៧​គ្រឿង ។
​លោក Putin បាន​និយាយ​ពី​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ក្នុង​កិច្ចប្រជុំ​ដ៏​ក្រៀមក្រំ​នៅ​ទីក្រុង Kremlin ចាក់ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ពួកយើង​នឹង​ស្វែងរក​ពួកគេ​គ្រប់​ទីកន្លែង​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ដាក់ទណ្ឌកម្ម​លើ​ពួកគេ ។ សេវា​សន្តិសុខ FSB បានប្រកាស​យ៉ាង​ឆាប់រហ័ស​ថា នឹង​ផ្ដល់​ប្រាក់រង្វាន់​ចំនួន​៥០​លាន​ដុល្លារ​ចំពោះ​ការចាប់ខ្លួន​ក្រុម​បំផ្ទុះ​គ្រាប់បែក ៕

Putin អះអាងថា នឹង​សងសឹក ក្រោយពី​បង្ហាញថា​យន្តហោះ​រុស្ស៊ី​ត្រូវបាន​បំផ្ទុះ​ដោយ​គ្រាប់បែក​ក្នុងប្រទេស​អេ​ហ្សី​បPutin អះអាងថា នឹង​សងសឹក ក្រោយពី​បង្ហាញថា​យន្តហោះ​រុស្ស៊ី​ត្រូវបាន​បំផ្ទុះ​ដោយ​គ្រាប់បែក​ក្នុងប្រទេស​អេ​ហ្សី​ប

 
Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com