Putin បានបញ្ជាឲ្យនាវាចម្បាំងនៅភាគខាងកើតមហាសមុទ្រមេឌីទែរ៉ាណេ ឲ្យសម្របសម្រួលសកម្មភាពរបស់ខ្លួនលើដែនសមុទ្រ និងនៅក្នុងដែនអាកាសជាមួយកងទ័ពជើងទឹកបារាំង ក្រោយពីទីក្រុង Kremlin ប្រើយន្តហោះរយៈចង្ងាយឆ្ងាយទម្លាក់គ្រាប់បែក និងបាញ់កាំជ្រួចក្នុងប្រទេសស៊ីរី ហើយបានប្រកាសថា រុស្ស៊ីនឹងពង្រីកការវាយប្រហាររបស់ខ្លួនដោយប្រើយន្តហោះចំនួន៣៧គ្រឿង ។
លោក Putin បាននិយាយពីយន្ដហោះទម្លាក់គ្រាប់បែកក្នុងកិច្ចប្រជុំដ៏ក្រៀមក្រំនៅទីក្រុង Kremlin ចាក់ផ្សាយកាលពីថ្ងៃអង្គារ៍ថា ពួកយើងនឹងស្វែងរកពួកគេគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីនេះ ហើយដាក់ទណ្ឌកម្មលើពួកគេ ។ សេវាសន្តិសុខ FSB បានប្រកាសយ៉ាងឆាប់រហ័សថា នឹងផ្ដល់ប្រាក់រង្វាន់ចំនួន៥០លានដុល្លារចំពោះការចាប់ខ្លួនក្រុមបំផ្ទុះគ្រាប់បែក ៕
Putin អះអាងថា នឹងសងសឹក ក្រោយពីបង្ហាញថាយន្តហោះរុស្ស៊ីត្រូវបានបំផ្ទុះដោយគ្រាប់បែកក្នុងប្រទេសអេហ្សីបPutin អះអាងថា នឹងសងសឹក ក្រោយពីបង្ហាញថាយន្តហោះរុស្ស៊ីត្រូវបានបំផ្ទុះដោយគ្រាប់បែកក្នុងប្រទេសអេហ្សីប
Views:
Category:
ពត័មាន,
ពត័មានអន្តជាតិ