Thursday, November 19, 2015

មនុស្សជាច្រើនបានជឿជាក់ថា ការប្រើប្រាស់ប័រ ធ្វើពីប្រេងរុក្ខជាតិ ក្នុងរបបអាហារ អាចធ្វើឲ្យពួកគេ មានសុខភាពល្អ។ ប៉ុន្តែបើអ្នកបានដឹងពី របៀបនៃការធ្វើប័រនេះ អ្នកប្រហែលជា នឹងមិនញាំវាទៀតទេ។
ការពិតប័រ នេះត្រូវបានគេប្រើប្រាស់ សារធាតុគីមី និងសារធាតុម៉្យាង ដើម្បីឲ្យវាមានពណ៌សល្អ។ ជាងនេះទៅទៀង វាត្រូវគេធ្វើឡើង ដោយគ្រឿងផ្សំ ជាច្រើនដូចជា ប្រេង ដែលមានតម្លៃថោក, គ្រាប់សណ្តែក ដែលគ្មានគុណភាព, កប្បាស, ឆាយថាវ​​ និង ស្រូវសាឡី។ ហើយកាសិក្សា បានរកឃើញថា ក្នុងគ្រាប់សណ្តែក ដែលប្រើប្រាស់ សម្រាប់ធ្វើប័រនេះ មានផ្ទុកសារធាតុគីមីជាច្រើន។
ហើយបើកប្បាសវិញ គឺមានផ្ទុកនូវសារធាតុពុល និងថ្នាំសម្លាប់សត្វល្អិតទៀងផង។ ចំណែកឯប្រេងវិញ គឺមានផ្ទុកនូវជាតិ រ៉ាឌីកាល់សេរីជាច្រើន ដែលអាចបំផ្លាញកោសិការ ជាច្រើនក្នុងសារពាង្គកាយ និង បង្កឲ្យមានជំងឺមហារីក។ ហើយដើម្បីឲ្យវាក្លិនល្អ គេក៏បានប្រើប្រាស់ សារធាតុគីមី ដើម្បីរក្សាក្លិនវាផងដែរ។
ជារួម យើងអាចធ្វើសេចក្តីសន្និដ្ឋានបានថា ប័រដែលធ្វើពីប្រេងរុក្ខជាតិនេះ មិនល្អសម្រាប់​ អ្នកទទួលទាន នោះទេ ពោលគឺវាអាចបង្កជា ជំងឺជាច្រើនសម្រាប់មនុស្ស៕

អានអត្ថបទនេះរួច អ្នកប្រាកដជាលែង ហ៊ានញាំប័រ ទៀតហើយ

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com