Thursday, November 19, 2015

ចេកគឺជាផ្លែឈឺមួយប្រភេទដែលអាចផ្តល់ថាមពល, សារធាតុប៉ូតាស្យូម និង វិតាមីនជាច្រើនទៀតដែលល្អសម្រាប់សុខភាពអ្នកដែលញាំវា។ ការសិក្សាមួយបានរកឃើញថា ប្រើសិនបើលោកអ្នកញាំ ចេក ៣ ផ្លែក្នុងមួយថ្ងៃនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតដូចជា៖
  1. ចេកសម្បួរដោយជាតិប៉ូតាស្យូមដែលអាចជួយរក្សាកម្រិតសម្ពាធឈាម ធ្វើឲ្យបេះដូងមានសុខភាពល្អ ការពារការកកឈាម និង ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
  2. ការសិក្សាមួយបានរកឃើញថា លោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីលោកអ្នកញាំចេករួច។ ដូចនេះ ការញាំចេកជាប្រចាំអាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងល្អ។
  3. ចេកសម្បូរដោយវិតាមីនB6 ដែលល្អសម្រាប់ស្ត្រីដែលមានរដូវ។ លើក្រោមសម្រាប់ស្រ្តីដែលមានបញ្ហាពេលមានរដូវ មិនចាំបាច់ញាំថ្នាំទេ ញាំតែចេកទៅបានហើយ។
  4. ញាំចេក ៣ ផ្លែ អាចផ្តល់ថាមពលសម្រាប់ការហាត់ប្រាណបាន ៩០ នាទី។ ចេកជាផ្លែឈឺដ៏ល្អ សម្រាប់ញាំមុនពេលហាត់ប្រាណ។
  5. ចេកមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិជាច្រើន ហើយបើលោកអ្នកញាំត្រឹមចេក ១ ផ្លែ ក្នុងមួយថ្ងៃ វានឹងជួយបន្ថយអាការក្រាហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព។
  6. ចេកសម្បូរដោយសារជាតិដែក ដែលអាចជួយប្រយុទ្ធប្រឆាំងនិងជំងឺស្លេកស្លាំង ឬ ជំងឺខ្វះឈាមបាន។
  7. ចេកសម្បួរដោយជាតិសរសៃដែលល្អសម្រាប់ពោះវៀន និង អ្នកមានបញ្ហាទល់លាមក៕

តើនឹងមានអ្វីកើតឡើង បើលោកអ្នកញាំចេក ៣ ផ្លែក្នុងមួយថ្ងៃ?

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com